Header Ads

Breaking News
recent

ចប់! ខាន់ ជេមស៍ ក្រពុលមុខខ្លាំង ព្រោះត្រូវជនខិលខូចលួចគណនីហ្វេសប៊ុកខ្លួនយកទៅឆាតខ្ចីលុយគេ (មានវីដេអូ)

តារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មសាន់ដេ លោក ខាន់ ជេមស៍ បានជួបនូវបញ្ហាដោយគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក ត្រូវបានជនអនាមិក hack លួចយកទៅប្រើប្រាស់។ អ្វីដែលធ្វើឲ្យ ខាន់ ជេមស៍ បារម្ភបំផុតនោះគឺ ជនអនាមិកបានលួចយកគណនីហ្វេសប៊ុកទៅ បានយកគណនីហ្វេសប៊ុកលោក ឆាតទំនាក់ទំនងទៅខ្ចីលុយអ្នកដទៃ។
ជាហេតុនៅថ្ងៃនេះ ខាន់ ជេមស៍ បានបង្ហោះវីដេអូនិយាយអំពីរឿងគណនីហ្វេសប៊ុករបស់ខ្លួនដែលត្រូវបានជនអនាមិក hack យកទៅប្រើប្រាស់ ដោយសារតែខ្លាចមានមហាជនមួយចំនួន អាចនឹងត្រូវចាញ់បោកជនអនាមិកនោះយកគណនីហ្វេសប៊ុកធ្វើអ្វីមិនល្អ ឬមានបញ្ហា លោកក៏មិនទទួលខុសត្រូវនូវអ្វីដែលបានកើតឡើងដែរ។ ដើម្បីជ្រាបកាន់តែច្បាស់មកមើលវីឌេអូនៅខាងក្រោម៖







No comments:

Powered by Blogger.