សរសើរទឹកចិត្ត! ឃើញចាន់ សម័យ កំពុងខ្វះខាត ខេមរៈ សេរីមន្ត រហ័សភ្លែតឧបត្ថម្ភ ១ពាន់ដុល្លារ
ក្រោយបែកធ្លាយដំណឹងថា តារាចម្រៀងចាស់វស្សា លោក ចាន់ សម័យ បានធ្លាក់ខ្លួនខ្វះខាតខ្លាំង បានធ្វើឲ្យមហាជនមានចិត្តអាណិតជាពន់ពេក។ យ៉ាងណាមិញ បន្ទាប់ពីលឺដំណឹងភ្លាមៗ នោះ អ្នកនាង ស៊ិន ឧត្តមផល្លា ដែលជាតារាសម្ដែងមួយរូប បានយកអាហារ និងប្រាក់មួយចំនួនទៅជូនដល់លោកផងដែរ។ ជាមួយគ្នានេះ ក្នុងនោះក៏មានព័ត៌មានថា តារាចម្រៀងលោក ខេមរៈ សេរីមន្ត ក៏បានចេញមុខជួយដល់មិត្តរួមជំនាន់ផងដែរ។
ជាក់ស្ដែង បើតាមប្រភពជិតស្និទ្ធបានឲ្យដឹងថា បើទោះជាមិនមានការប្រកាសជាសាធារណៈ ប៉ុន្តែលោក ខេមរៈ សេរីមន្ត ពិតជាបានជួយជាទឹកប្រាក់ ១ពាន់ដុល្លារ ដល់លោក ចាន់ សម័យ ដែលកំពុងជួបទុក្ខពិតមែន។ ការធ្វើបែបនេះ បានធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្របានបញ្ចេញនូវការកោតសរសើរទឹកចិត្តដ៏ប្រពៃរបស់លោកជាខ្លាំង៕
No comments: