Header Ads

Breaking News
recent

ក្តៅៗ វីដេអូបង្ហាញពីស្ថានភាពក្មេងៗ ដែលបានស្នាក់នៅក្នុងមន្ទីរពេទ្យមួយរយៈមក ពេលនេះក្រុមគ្រូពេទ្យបានប្រកាសថ្ងៃដែលពួកគេអាចត្រឡប់ទៅផ្ទះវិញហើយ!


មានតែពាក្យមួយឃ្លាទេថា “ដូចរស់ជាថ្មីម្តងទៀត” បន្ទាប់ពីពួកគេដែលជាមនុស្សទាំង ១៣ នាក់បានជាប់នៅក្នុងរូងភ្នំថាំហ្លូង គ្មានពន្លឺ គ្មានទឹកស្អាត គ្មានខ្យល់អាកាសល្អគ្រប់គ្រាន់ គ្មានចំណីអាហា រស់នៅយ៉ាងលំបាកបំផុត ត្រូវបានក្រុមអ្នកជួយសង្គ្រោះរកឃើញ និងបានរំដោះដោយជោគជ័យ ក្នុងបេសកម្មរយៈពេល ៣ ថ្ងៃជាប់ៗគ្នា បន្ទាប់ពីជាប់នៅទីនោះអស់រយៈពេល ១៨ ថ្ងៃ គិតចាប់ពីថ្ងៃៃទី ២៣ ខែមិថុនា ឆ្នាំ២០១៨។
ខណៈពេលនេះ ក្មេងៗទាំង ១២ នាក់ និងគ្រូបង្វិក កំពុងតែស្តិតនៅក្នុងមន្ទីរពេទ្យ ដើម្បីតាមដានពិនិត្យជំងឺ ដែលពួកគេបានកើតអំឡុងពេលរស់នៅក្នុងរូងភ្នំ មានដូចជាបញ្ហាដកដង្ហើម ភ្នែក សួត ជាដើម។
បន្ទាប់ពីបានស្នាក់នៅក្នុងមន្ទីរពេទ្យប៉ុន្មានថ្ងៃមកនេះ ឃើញថាក្មេងៗមានសុខភាពប្រសើរជាមុនហើយ ប៉ុន្តែអាណាព្យាបាលនៅតែមិនទាន់អនុញ្ញាតអោយចូលក្នុងបន្ទប់នៅឡើយទេ។ ទោះជាយ៉ាងណាបើមើលតាមទឹកមុខប្អូនៗ ក្នុងវីដេអូនេះ មានទឹកមុខស្រស់ស្រាយខ្លាំងណាស់ ដែលសង្ឃឹមថានឹងអាចអោយអាណាព្យាបាលទាំងអស់បានចូលទៅជួបកូនដោយផ្ទាល់នៅពេលឆាប់ៗខាងមុខនេះ។ បើតាមការបញ្ជាក់របស់គ្រូពេទ្យ ក្មេងៗទាំងអស់នឹងអាចចាកចេញពីមន្ទីរពេទ្យនៅថ្ងៃទី ១៩ ខាងមុននេះ គួរបញ្ជាក់ផងដែរថាក្មេងៗទាំងអស់ដែលបានបាត់ខ្លួន ម្នាក់ៗបានស្រក់ទង្ងន់ប្រហែលជាង 2-4គីឡូ។
ចង់ដឹងថាប្អូនៗទាំងអស់ មានទឹកមុខស្រស់ស្រាយប៉ុណ្ណាសូមទស្សនាវីដេអូខាងក្រោមនេះ៖




វីដេអូ៖
អត្ថបទៈ Anny

No comments:

Powered by Blogger.