គុណ វិបត្តិនៃការផឹកគ្រឿងស្រវឹងរាល់ថ្ងៃ និងវិធីផ្តាច់ការញៀន
តាមការណែនាំ របស់អង្គការចិត្តសង្គម អន្តរវប្បធម៌ នៃកម្មវិធីសុខភាពផ្លូវចិត្ត បានបង្ហាញពីផលលំបាក នៃការសេពគ្រឿងស្រវឹងដូចខាងក្រោម៖
- មិនអាចគិតគូរ ធ្វើកិច្ចការងារបានល្អប្រសើរ\
- បាត់បង់ការចងចាំ (ខូចខួរក្បាល)
- ខាតបង់លុយ ពេលវេលា
- អាចឈានដល់ការបង្កហិង្សាក្នុងគ្រួសារ នាំឲ្យបាត់បង់កិត្តិយស
- ងាយមានទំនាស់ជាមួយមិត្តភក្តិ ឬអ្នកជិតខាង
- អាចមានគ្រោះថ្នាក់ក្នុងពេលធ្វើការងារ ឬមានគ្រោះថ្នាក់ចរាចរ
- បង្កឲ្យមានជំងឺក្រពះ ឈឺថ្លើម ក្រិនថ្លើម មហារីកថ្លើមជាដើម ក្អួតឈាមជាដើម ។ល។
- មានអារម្មណ៍ធ្លាក់ទឹកចិត្ត គិតចង់សម្លាប់ខ្លួន ឬសម្លាប់ខ្លួនក្នុងករណីខ្លះ...។
វិធីមួយចំនួនក្នុងការបញ្ឈប់ ការញៀនភេសជ្ជៈស្រវឹង
ដើម្បីជាគន្លឹះក្នុងការ បញ្ឈប់ទម្លាប់សេពគ្រឿងស្រវឹងដោយខ្លួនឯង គ្លីនិក នៃអង្គការចិត្តសង្គម អន្តរវប្បធម៌ នៃកម្មវិធីសុខភាពផ្លូវចិត្តបានណែនាំពីវិធីមួយចំនួនដូចខាងក្រោម៖
- រំលឹក និងដឹងខ្លួនឯងថា ការញៀនគ្រឿងស្រវឹង នឹងនាំឲ្យមានបញ្ហាធំ ប៉ះពាល់ដល់ខ្លួនឯង និងគ្រួសារ។
- កាត់បន្ថយបរិមាណ នៃការប្រើប្រាស់គ្រឿងស្រវឹង បន្តិចម្តងៗជាលំដាប់ដោយការតាំងចិត្ត។
- ព្យាយាមផ្លាស់ប្តូរទម្លាប់ប្រើប្រាស់គ្រឿងស្រវឹង ដោយព្យាយាមធ្វើកិច្ចការការងារប្រយោជន៍ ដូចជាធ្វើកិច្ចការផ្ទះ លាងចាន បោកខោអាវ ជួយដាំស្លជាដើម ឬទៅលេងកីឡា ដើម្បីទ្រទ្រង់សុខភាពឲ្យបានល្អជាដើម។
- រកជំនួយពីគ្រូពេទ្យ ឬអ្នកឯកទេសផ្តល់ប្រឹក្សាដើម្បីពិគ្រោះ យោបល់ប្រសិនបើ មានការលំបាក ឬកើតមានរោគសញ្ញា នៅពេលផ្តាច់គ្រឿងស្រវឹង៕
អត្ថបទៈ Anny
No comments: