ដឹងទេថារបបអាហារបែបណាខ្លះដែលមានអត្ថប្រយោជន៍ដល់ស្ត្រីមានផ្ទៃពោះ!
របបអាហារដែលផ្តល់អត្ថប្រយោជន៍ដល់សុខភាពក្នុងអំឡុងពេលមានផ្ទៃពោះគឺជាផែនការទទួលទានអាហារ៣ពេលដែលផ្តល់នូវបរិមាណកាឡូរីនិងសារធាតុចិញ្ចឹមគ្រប់គ្រាន់ដល់ស្ត្រីអំឡុងពេលពពោះ ។ ស្ថិតក្នុងពេលកំពុងពពោះ ស្ត្រីត្រូវការជាចាំបាច់នូវកាឡូរីនិងសារធាតុចិញ្ចឹមបន្ថែមដើម្បីផ្គត់ផ្គង់ដល់ទារកដែលត្រូវការការលូតលាស់ ។ ទន្ទឹមនឹងនេះ ការរក្សាទម្ងន់កូនក្នុងផ្ទៃឱ្យស្ថិតក្នុងកម្រិតមួយត្រឹមត្រូវក៏ជាផ្នែកមួយសំខាន់ណាស់ដែរ ។ របបអាហារដែលផ្តល់នូវអត្ថប្រយោជន៍ដល់សុខភាពគឺជាគន្លឹះមួយជួយធ្វើឱ្យប្រសើរដល់ចំណុចនេះ ។
១-តើអាហារអ្វីខ្លះដែលស្ត្រីក្នុងពេលពរពោះគួរទទួលទាន ?
បរិមាណកាឡូរីដែលស្ត្រីមានផ្ទៃពោះត្រូវការគឺអាស្រ័យលើសកម្មភាពប្រចាំថ្ងៃរបស់គេទម្ងន់ខ្លួនរបស់គាត់មុនពេលមានផ្ទៃពោះ និងទម្ងន់ខ្លួនបច្ចុប្បន្ន ។ អ្នកជំនាញបានបែងចែកស្ត្រីមានផ្ទៃពោះជា៣ដំណាក់កាល ។ ដំណាក់កាលទី១ ស្ត្រីពុំត្រូវការចាំបាច់នូវកាឡូរីបន្ថែមនោះទេ ប៉ុន្តែដំណាក់កាលពី២និងទី៣ ពួកគេត្រូវការកាឡូរីបន្ថែមប្រមាណជា៣០០កាឡូរីក្នុងមួយថ្ងៃ ។
-ផ្លែឈើនិងបន្លែ ៖ ក្នុងពេលបាយម្តងៗ ស្ត្រីគួរទទួលទានបន្លែនិងផ្លែឈើឱ្យបាន៥០ភាគរយ។ ចំពោះផ្លែឈើគេគួរជ្រើសយកស្រស់ៗ(ក្រូចពោធិ៍សាត់ ឬចេក១ផ្លែ)ខណៈទឹកផ្លែឈើស្រស់អាចពិសាត្រឹម១ពែង ។ ឯបន្លែគេគួរជ្រើសយកប្រភេទពណ៌បៃតងចាស់(ផ្កាខាត់ណាខៀវ ស្ពៃស្លឹក-spinach ស្ពៃក្រញាញ់/បូកគោ) ពណ៌ក្រហម និងពណ៌ទឹកក្រូច (ការ៉ុត ដំឡូងជ្វា ល្ពៅ ត្រឡាច និង ម្ទេសជាដើម)។
-ពពួកគ្រាប់ធញ្ញជាតិ ៖ មានដូចជា ស្រូវសាឡី អង្ករសំរូប អង្ករធម្មតា ពោត… ។
-ប្រភេទផលិតផលទឹកដោះគោ ៖ ចូរជ្រើសរើសផលិតផលទឹកដោះគោដែលគ្មានសារធាតុខ្លាញ់ឬមានខ្លាញ់តិចតួច ។
-សាច់និងអាហារផ្សេងទៀតដែលមានប្រូតេអីុន ៖ ចូរជ្រើសរើសយកសាច់មិនជាប់ខ្លាញ់ សាច់មាន់ សាច់ទា ត្រី…។ គេអាចប្រើវិធីចម្អិនមានដូចជា អាំង ដុត ស្ងោរ ប៉ុន្តែជៀសវាងចៀន ។ ជំនួសសាច់ទាំងនេះដោយពពួកអាហារសមុទ្រម្តងក្នុងមួយសប្តាហ៍ ។
២-តើគួរជៀសវាងទទួលទានអ្វីខ្លះ ?
ស្ត្រីមានផ្ទៃពោះគួរជៀសវាងទទួលទានដូចជា ៖
-គ្រឿងស្រវឹង ៖ ការផឹកស្រាអំឡុងពេលមានផ្ទៃពោះអាចបណ្តាលឱ្យកូនរលូត កូនកើតមកតូចខុសពីធម្មតា និងអាចបណ្តាលឱ្យមានបញ្ហាសុខភាពជាច្រើនទៀតពេលក្រោយ ។
-សារធាតុកាហ្វេអីុន ៖ វាមិនទាន់ប្រាកដ១០០ភាគរយទេដែលថា សារធាតុនេះប៉ះពាល់ដល់កូនក្នុងផ្ទៃ ប៉ុន្តែការកំណត់កម្រិតបរិមាណនៃការប្រើប្រាស់នឹងជួយបន្ថយបញ្ហាសុខភាពផ្សេងៗដល់កូន ។ សារធាតុកាហ្វេអុីនមាននៅក្នុងកាហ្វេ តែ សូកូឡា ភេសជ្ជៈប៉ូវកម្លាំង..។
-អាហារមានផ្ទុកសារធាតុបារ៉ត(Hg) ៖ Hgត្រូវបានគេឃើញមាននៅក្នុងត្រីនិងក្តាម បង្គា បង្កង ងាវ ខ្យង ខ្មៅ ។ ត្រីប្រភេទខ្លះមានសារធាតុបារ៉តច្រើន ហើយប្រសិនជាស្ត្រីមានផ្ទៃពោះទទួលទាននឹងនាំឱ្យគ្រោះថ្នាក់ដល់កូន ។ ចូរស្វែងរកត្រីប្រភេទណាដែលមានសារធាតុនេះទាប ។ ចូរជៀសវាងទទួលទាន សាច់ត្រីឆ្លាម ត្រីច្រមុះស្រួចដូចដាវ ត្រីស្បៃកាធំ ។
-អាហារឆៅឬឆ្អិនជ្រុល ៖ មិនគួរទទួលទានសាច់ឆៅ មាន់ឆៅ ត្រីឆៅ ស៊ុតឆៅ ឬបង្គា បង្កង ក្តាមឆៅនោះទេ ។
៣-តើគួរទទួលទានយ៉ាងដូចម្តេចនៅពេលចាញ់ខ្លាំងនិងបន្ថយការទល់លាមក ?
ជាធម្មតា ការចាញ់កូនកើតមានអំឡុង២-៣ខែដំបូង ។ ជំនួសឱ្យការទទួលទានអាហារ៣ពេលឆ្អែតៗនិងដើម្បីជួយសម្រួលអាការចាញ់ឱ្យថយចុះ ស្ត្រីគួរទទួលទានតិចៗ តែឱ្យញឹក ។ គួរទទួលទានអាហារដែលមានផ្ទុក Carbohydrateច្រើនដូចជា បាយ នំប៉័ង នំប្រៃ នំ Pasta ។ល។ ទទួលទានសារធាតុរាវនៅចន្លោះពេលបាយ ។ ចំពោះការទល់លាមកវិញគឺអាចកាត់បន្ថយបានតាមរយៈការទទួលទានបន្លែឆៅ ផ្លែឈើ និងអាហារផ្សេងៗទៀតដែលមានសារធាតុសរសៃខ្ពស់ ៕
ជាធម្មតា ការចាញ់កូនកើតមានអំឡុង២-៣ខែដំបូង ។ ជំនួសឱ្យការទទួលទានអាហារ៣ពេលឆ្អែតៗនិងដើម្បីជួយសម្រួលអាការចាញ់ឱ្យថយចុះ ស្ត្រីគួរទទួលទានតិចៗ តែឱ្យញឹក ។ គួរទទួលទានអាហារដែលមានផ្ទុក Carbohydrateច្រើនដូចជា បាយ នំប៉័ង នំប្រៃ នំ Pasta ។ល។ ទទួលទានសារធាតុរាវនៅចន្លោះពេលបាយ ។ ចំពោះការទល់លាមកវិញគឺអាចកាត់បន្ថយបានតាមរយៈការទទួលទានបន្លែឆៅ ផ្លែឈើ និងអាហារផ្សេងៗទៀតដែលមានសារធាតុសរសៃខ្ពស់ ៕
អត្ថបទៈ Anny
No comments: