ប្លែកភ្នែក! បវកញ្ញាខ្មែរ និងតារាបង្ហាញម៉ូតភូមា ផ្លាស់ប្តូរវប្បធម៌គ្នាទៅមកតាមរយៈសម្លៀកបំពាក់បុរាណ
អតីតបវកញ្ញា Miss Global កម្ពុជា ២០១៦ សម្រស់ស្រស់សោភា កញ្ញា សូ អេនណា កំពុងមានប្រជាប្រិយភាពខ្ពស់ និងត្រូវបានមហាជនស្គាល់ថា ជាតារាស្រីមួយដួង តែងតែបង្ហាញវត្តមាននៅលើឆាកអន្តរជាតិ ជាមួយនឹងការបង្ហាញឈុតបុរាណខ្មែរ ជាក់ស្តែងកាលពីប៉ុន្មានម៉ោងមុននេះយោងតាមការបង្ហោះរបស់ NewFaceCambodia បានបង្ហោះរូបភាពប៉ុន្មានសន្លឹកកញ្ញា សូ អេនណា កំពុងនៅលើទឹកដីនៃប្រទេសមីយ៉ានម៉ា។
ជាពិសេសតារាបង្ហាញម៉ូតភូមា និង អតីតបវកញ្ញា Miss Global កម្ពុជា ២០១៦ បានធ្វើការបង្ហាញវប្បធម៌គ្នាទៅវិញទៅមក តាមរយៈ សម្លៀកបំពាក់ និង ការទស្សនកិច្ចវត្តអារាមដ៏ល្បី Shwe Dagon នៅក្នុងប្រទេសភូមា។ ដោយបានសរសេររៀបរាប់ថា៖ “នាងខ្ញុំ និងតារាបង្ហាញម៉ូតប្រចាំប្រទេសភូមា ធ្លាប់បានជួបគ្នានៅប្រទេសកូរ៉េកាលពីពេលកន្លងទៅ ទេីបពួកយេីងមានឱកាសបានផ្លាស់ប្តូរវប្បធម៏ ប្រពៃណី ជាមួយគ្នាតាមរយៈសម្លៀកបំពាក់ និង ការទស្សនកិច្ចវត្តអារាមដ៏ល្បី Shwe Dagon នៅក្នុងប្រទេសភូមា។
សូមអរគុណដល់ designer Aung Zarni Hein ដែលបានច្នៃម៉ូតសំលៀកបំពាក់ភូមា ដ៏ស្រស់ស្អាតសំរាប់នាងខ្ញុំ ។ នាងខ្ញុំក៏បាននាំយកឈុតសំលៀកបំពាក់របស់ហាងParadise Tailor សំរាប់ពួកគាត់ ហេីយគាត់ក៏បានសរសេីរពីភាពស្រស់ស្អាតរបស់សំលៀកបំពាក់ប្រពៃណីខ្មែរ”៕
Photo: Min Hein Ko
Models: May Grace Parry
នាងខ្ញុំនឹងតារាបង្ហាញម៉ូតប្រចាំប្រទេសភូមា ធ្លាប់បានជួបគ្នានៅប្រទេសកូរេ៉កាលពីពេលកន្លងទៅ...Posted by New Face Cambodia on Thursday, July 12, 2018
No comments: