ឆ្នាំនេះការប្រកួត Miss Grand Thailand បវកញ្ញាប្រចាំខេត្តទាំង៧៧ ទូទាំងប្រទេសថៃ បង្ហាញម៉ូតឈុតតំណាងជាតិប្លែកៗ (មានវីដេអូ)
បាងកក៖ កាលពីយប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ នៅសាលមជ្ឈមណ្ឌលពិព័រណ៌និងសន្និបាត BITEC Bangna នៅក្នុងការប្រកួត Miss Grand Thailand 2018 បវកញ្ញា Miss Grand ប្រចាំខេត្តទាំង៧៧ ទូទាំងប្រទេសថៃ បានបង្អួតនូវឈុតតំណាងជាតិ ដែលអ្នកច្នៃម៉ូតប្រចាំខេត្តនីមួយៗបានរៀបចំ។ ដោយនៅឆ្នាំនេះគេសង្កេតឃើញមានការច្នៃម៉ូតប្លែកៗជាច្រើន ដោយក្នុងចំណោម ៧៧ឈុត គណកម្មការនឹងជ្រើសយកជាដំបូងចំនួន ២០ឈុត តាមរយៈការបោះឆ្នោតនៅលើបណ្តាញសង្គម។ ហើយនៅថ្ងៃទី ១៣ ខែកក្កដា វេលាគណកម្មការនឹងជ្រើសរើសតែអ្នកឈ្នះចំនួន ៥នាក់ប៉ុណ្ណោះសម្រាប់រង្វាន់ឈុតតំណាងជាតិល្អបំផុត។ អ្នកឈ្នះលេខមួយទទួលរង្វាន់ 100,000 បាត និងបេក្ខភាពបួនរូបទៀតនឹងទទួលបានរង្វាន់ 30,000 បាត៕
No comments: