Header Ads

Breaking News
recent

ជួយចែករំលែកផង! ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ ប្រកាសស្វែងរកស្រ្តីពលខ្មែរ ដែលទើបតែសម្រាលកូនហើយអង្គុយបីកូនសុំទាននៅលើស្ពាន

បាងកក៖ កាលពីពេលថ្មីៗនេះមានការចែករំលែកនូវព័ត៌មានដែរបង្ហាញអំពីស្រ្តីជាពលករកម្ពុជាមួយរូប មិនស្គាល់អត្តសញ្ញាណច្បាស់លាស់ បានលែងលះគ្នាជាមួយប្តី ដោយជីវភាពខ្វះខាតក្រោយពេលសម្រាលកូនបាន ២អាទិត្យ បានអង្គុយបីកូនសុំទានគេនៅលើស្ពាន សេនថាន បាងណា។ ក្រោយពីមានដំណឹងនេះស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសថៃ ក៏បានចាត់ក្រុមការងារតាមរកស្ត្រីពលករខាងលើ ដើម្បីសួរសុខទុក្ខ និងត្រៀមធ្វើការឧបត្ថម្ភគាំពារមាតា និងទារក ប៉ុន្តែជាក់ស្តែងពេលទៅដល់កន្លែងផ្ទាល់ ពុំបានឃើញវត្តមានរបស់ស្ត្រីពលករនោះឡើយ។
ជាហេតុស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសថៃ បានជូនដំណឹងដល់ពលករ សិស្សានុសិស្ស ដែលកំពុងសិក្សា ធ្វើការក្នុងប្រទេសថៃ ប្រសិនបើជាឃើញស្ត្រីខាងលើសូមមេត្តាផ្តល់ដំណឹងទំនាក់ទំនងមកស្ថានទូត ដើម្បីស្ថានទូតផ្តល់ការឧបត្ថម្ភ និងគាំពាបន្ត៕






អត្ថបទៈ  Anny

No comments:

Powered by Blogger.