Header Ads

Breaking News
recent

មូលហេតុ ៦ យ៉ាងដែលកូនបៀមបាយ និងវិធីកែបញ្ហានេះ

បញ្ហាដែលជួបប្រទះច្រើនសម្រាប់កូនតូចក្នុងអំឡុងអាយុ ១ – ៥ ឆ្នាំនោះគឺ កូនចេះតែបៀមបាយ ឬអាហារដែលអ្នកម្តាយបញ្ចុកឱ្យញ៉ាំ និងមិនសូវទំពា ឬក៏ទំពាយឹត អ្វីទាំងអស់នេះគឺជាបញ្ហាធំមួយដែលធ្វើឱ្យលោកឪពុកអ្នកម្តាយស្ទើរតែគ្រប់រូបពិបាកចិត្តជាខ្លាំងពេលបញ្ចុកអាហារកូនម្តងៗ។ មូលហេតុរបស់បញ្ហាទាំងអស់នេះបណ្តាលមកពីអ្វី និងតើមានវិធីកែកុំឱ្យកូនតូចរបស់យើងមានទម្លាប់ចូលចិត្តបៀមបាយតទៅទៀតដែរឬទេនោះ យើងនាំគ្នាអានជាបន្ត…។
មូលហេតុដែលកូនតូចចូលចិត្តបៀមបាយ និងវិធីកែបញ្ហានេះ
1 . កូនបៀមបាយ ព្រោះត្រូវការតតាំងនឹងការត្រូវបង្ខឹតបង្ខំ គំរាមឱ្យញ៉ាំអាហារ
លោកឪពុកអ្នកម្តាយមិនគួរស្តីបន្ទោស ថាឱ្យកូន ឬបង្ខំឱ្យកូនញ៉ាំបាយជាដាច់ខាត ព្រោះវានឹងធ្វើឱ្យក្មេងៗមានអារម្មណ៍ថាក្នុងអំឡុងពេលចូលតុអាហារ ឬពេលញ៉ាំបាយ រូបគេគ្មានសេចក្តីសុខឡើយ និងសម្តែងទង្វើតតាំងកាន់តែខ្លាំងឡើង។
2 . កូនបៀមបាយ​ ព្រោះបរិយាកាសលើតុអាហារគួរឱ្យធុញទ្រាន់ ធ្វើឱ្យក្មេងៗមិនចង់ញ៉ាំអាហារ
លោកឪពុកអ្នកម្តាយគួរបង្កើតបរិយាកាសល្អៗលើតុអាហារ ឬនៅពេលចូលតុញ៉ាំបាយ ធ្វើឱ្យរឿងការញ៉ាំអាហារក្លាយជារឿងសប្បាយ ធូរស្រាលក្នុងអារម្មណ៍ មិនគួរបង្កើតសម្ពាធ ឬគំនាប ចាំចាប់កំហុស ឬចាប់បង្ខំ និងជំរុញឱ្យនូវអ្វីដែលកូនៗមិនចូលចិត្តនោះទេ។
3 . កូនបៀមបាយព្រោះមានរឿងដែលបង្វែចំណាប់អារម្មណ៍របស់ក្មេងចេញពីតុអាហារ
កាត់រឿងរំខានផ្សេងៗដែលទាក់ទាញចំណាប់អារម្មណ៍របស់កូនលោកអ្នកចេញពីតុបាយ ដូចជា បិទទូរទស្សន៍ខណៈពេលញ៉ាំបាយ ឬមានដបទឹកដោះដែលឆុងទុកឱ្យរួចជាស្រេចនៅលើបរិវេណជិតៗនោះ ព្រោះនៅពេលកូនមើលឃើញហើយនោះ កូននឹងច្បាស់ជាមិនចង់ញ៉ាំបាយទេដោយសារតែឃើញថាមានទឹកដោះនៅចាំគេស្រាប់ហើយ។
4 . កូនបៀមបាយព្រោះតែខ្វះការបង្ហាត់ឱ្យចេះញ៉ាំដែលត្រឹមត្រូវតាមវិធី ឬខ្វះឧទាហរណ៍ល្អៗ
ក្នុងអំឡុងពេលអង្គុយញ៉ាំបាយជាមួយគ្នា លោកឪពុកអ្នកម្តាយគួរទំពាបាយឱ្យកូនឃើញ និងបង្ហាត់ឱ្យគេធ្វើតាមថា ទំពាហើយលេប ទំពាហើយលេបគេធ្វើយ៉ាងម៉េច។ ជួនកាលការដែលកូនបៀមបាយ ដោយសារតែវាពិបាកលេប ព្រោះពេលលេបទឹកដោះមិនពិបាកសោះ តែដល់ពេលត្រូវមកចាប់ផ្តើមលេបអាហាររឹងៗប្រហែលជាពិបាកណាស់សម្រាប់ក្មេងខ្លះ។
5 . កូនរបស់លោកអ្នកឆ្អែតហើយ លែងចង់ញ៉ាំទៀតហើយទើបបៀមបាយ
បើកូនញ៉ាំបានមួយសន្ទុះហើយចាប់ផ្តើមបៀមបាយនោះ អាចជាអ្វីមួយដែលគេចង់ប្រាប់ទៅអ្នកថា កូនឆ្អែតហើយ ចូរកុំព្យាយាមបញ្ឆោតឱ្យគេញ៉ាំតទៅទៀតអី។ អ្នកគួរយល់ពីអារម្មណ៍របស់ក្មេងដែលលែងឃ្លាន តែត្រូវបង្ខំឱ្យញ៉ាំនោះតើវាត្រូវធុញទ្រាន់ និងពិបាកចិត្តប៉ុនណា? ដូច្នេះនៅពេលកូនឃើញកូនចាប់ផ្តើមបៀមបាយហើយនោះ បញ្ជាក់ថាគេប្រហែលជាចាប់ផ្តើមឆ្អែតហើយ ចូរឈប់បញ្ចុក ឬឈប់បង្ខំទៀតទៅប្រសើរជាង៕

Credit by: Anny Fantastic Page


No comments:

Powered by Blogger.