កប់ណាស់! ម៉ូតថ្មីៗច្នៃចេញពីសារុង ពី ទូច ស្រីល័ក្ខ ទាំងស្អាតនិងទាក់ទាញ
អ្នកនាង ទូច ស្រីល័ក្ខ ជាតារាសម្ដែង និងកំពុងតែចាប់អាជីពជាតារាចម្រៀងដែលមានសមត្ថភាព ទទួលបាននូវការគាំទ្រជាច្រើនពីសំណាក់អ្នកគាំទ្រ។ យ៉ាងណាមិមួយ
រយៈនេះ ទូច ស្រីល័ក្ខ បានធ្វើឲ្យមហាជនចាប់អារម្មណ៍ក្រោយពីបានធ្វើកាឡើងឆាក
រួមទាំងបានស្លៀកសម្លៀកបំពាក់ ដែលច្នៃចេញពីសារ៉ុង។
ខណៈដែលមានគាំទ្រខ្លាំងបែបនេះ ធ្វើឲ្យអ្នកនាង ទូច ស្រីល័ក្ខ បានបើកហាងសម្រាប់លក់សំលៀកបំពាក់ ធ្វើពីក្រណាត់សារុង។ យ៉ាងណាមិញ ទូច ស្រីល័ក្ខ ក៏បានបន្តបង្ហោះឈុតដែលច្នៃពីសារ៉ុងជាម៉ូតបន្ថែមដែល បង្ហាញនូវភាពស្រស់ស្អាត និងទាក់ទាញ។ អ្នកនាងក៏បានសរសេរថា៖ “ជំរាបសួរបងប្អូនទាំងអស់គ្នាខ្ញុំមកដល់ទៀតហេីយណាចា៎បេីស្រលាញ់អាច chat មកបានណាចា៎ ពេញចិត្តមួយណាគឺរៀបចំជូន ចង់និយាយមួយទៀតថាធ្វេីតំរូវតាមកកម្ពស់និងចង្កេះបងប្អូនមានតែមួយទេចា ពាក់ទៅកម្មវិធីរឺពាក់ទៅណាមកណាគឺច្បាស់ថាគេនិងសរសេីរថាស្អាតគ្រប់ៗគ្នា”៕
No comments: