Header Ads

Breaking News
recent

រំដួលលិចទឹក រត់ទៅទិញកន្ទេលដល់សៀមរាប មកច្នៃធ្វើរ៉ូប រហូតឈ្នះពានរង្វាន់បាន២ក្នុងថ្ងៃតែមួយ

លោក ម៉ិញវ៉ាន់ដា ដែលគេស្គាល់ថាជាអ្នកច្នៃម៉ូតដ៏ល្បីឈ្មោះនៅលើបណ្តាញសង្គម Facebook តាមរយៈឈ្មោះ រំដួលលិចទឹក បានធ្វើអោយគេភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈដែលចូលរួមក្នុងកម្មវិធី ខួបគ្រួសារតារាកម្ពុជា ហើយបានឈ្នះពានរង្វាន់ចំនួន២ក្នុងថ្ងៃតែមួយ។ តាមការរៀបរាប់ប្រាប់ពីរំដួលលិចទឹកបានអោយដឹងថា រូបគាត់បានធ្វើដំណើរទៅដល់ខេត្តសៀមរាប ទិញកន្ទេលដើម្បីមកច្នៃធ្វើរ៉ូប ហើយក៏មិននឹកស្មានថាទទួលបានពានរង្វាន់បែបនេះឡើយ។


ការខិតខំច្នៃរ៉ូបនេះគឺធ្វើឡើងជាក្រុម ហើយរំដួលលិចទឹក បានបញ្ជាក់ដែរថា “បងបានចូលរួមកម្មវិធីខួបគ្រួសារតារាកម្ពុជា និង ពិធីបំពាក់មេដៃដល់សិល្បៈក៏ ឆ្នើមក្នុងកិច្ចការងារសង្គម ដោយក្នុងកម្មវិធីនោះក៏មានការប្រកួត ឈុតបុរាណ ចឹងបងក៏ច្នៃឈុត អប្សរាអង្គរ ពីកន្ទេលស្លឹករំចេកនិងម្កុដច្នៃពី សំបកកេសក្រដាស ( សំរាម ) ហើយក៏ឈ្នះពានរង្វាន់ចំនួន២ គឺ ពានតារាលេចធ្លោផ្នែករំលេចឈុតបុរាណច្នៃប្រឌិត និងពានតារាឆ្នើមប្រចាំគ្រួរសារតារាកម្ពុជាលេចធ្លោជាងគេក្នុងស្រទាប់មហាជន”៕






















No comments:

Powered by Blogger.