Header Ads

Breaking News
recent

មន្ត្រីកាំកុងត្រូល ចុះត្រួតពិនិត្យរកឃើញសិប្បកម្មផលិតនំចំណីគ្មានច្បាប់មួយកន្លែង


ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ម្សិលមិញនេះ មន្រ្តីសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ បានទទួលបញ្ជាពីឯកឧត្តម គឹម មាសសុខសីហា អគ្គនាយករង នៃអគ្គនាយកដ្ឋានកាំកុងត្រូលអោយជាចូលរួមជាមួយ គណៈកម្មាធិការ (គ.ប.ផ.ក) ឲ្យចុះត្រួតពិនិត្យ “សិប្បកម្មងោះហោះ” ស្ថិតនៅទីតាំង ផ្លូវលំ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដោយមានការជ្រោមជ្រែងពីព្រះរាជអាជ្ញារង គុជ គឹមឡុង ។ មន្ត្រីកាំកុងត្រូលបានរកឃើញថាសិប្បកម្មផលិតនំចំណីមួយនេះពុំទាន់មានច្បាប់គ្រប់គ្រាន់ទេ ដោយតម្រូវឲ្យម្ចាស់សិប្បកម្មទៅបំពេញបែបបទអោយត្រឹមត្រូវឡើងវិញ ហើយគំរូនំចំណីមួយចំនួនដែលសិប្បកម្មនេះបានផលិត ត្រូវបានបញ្ជូនមកកាន់មន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋានកាំកុងត្រូលផងដែរ ៕






No comments:

Powered by Blogger.