រំភើបចិត្តមិនខាន ប្រសិនបើដឹងពីអត្ថន័យនៃឈ្មោះស្ពាន “គីហ្សូណា” និងស្ពាន “ត្សឹបាសា” ដែលជប៉ុនបានសាងសង់ជូនប្រជាជនកម្ពុជា (មានវីដេអូ)
ប្រទេសជប៉ុន ជាប្រទេសដែលមានចំណងមិត្តភាពដ៏ល្អជាមួយនឹងកម្ពុជា និងតែងតែផ្តល់ជំនួយឥតសំណង និងមានមូលនិធិជាច្រើនពីជប៉ុន មកជួយដល់កម្ពុជា។ យ៉ាងណាមិញចំពោះហេដ្ឋារចនាសម្ព័ន ជប៉ុនបានកសាងស្ពានចំនួន៣ នៅក្នុងកម្ពុជា មានដូចជា ស្ពានជ្រោយចង្វារ (១៩៩៤), ស្ពានគីហ្សូណា (២០០១) និងស្ពានត្សឹបាសា ឬស្ពានអ្នកលឿង (២០១៥) ដែលជាជំនួយឥតសំណងពីរដ្ឋាភិបាលជប៉ុន។
យ៉ាងណាមិញនៅថ្ងៃឯកឧត្តម ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា បានបង្ហាញនូវអត្ថន័យនៃស្ពានគីហ្សូណា និងត្សឹបាសា។ ចង់ដឹងថាស្ពានទាំងពីរនេះមានន័យយ៉ាងដូចម្តេចខ្លះមកមើលនៅខាងក្រោមនេះ៖
១, ស្ពានគីហ្សូណា មានប្រវែង ១,៥០០ ម៉ែត្រ តភ្ជាប់ ត្រើយខាងកើត និង ត្រើយខាងលិចនៃទន្លេមេគង្គ កសាងរួចរាល់នៅឆ្នាំ ២០០១។ ចំពោះ គីហ្សូណា មានន័យបកប្រែជាភាសាខ្មែរថា ចងចិត្ត ការដាក់ឈ្មោះបែបនេះគឺក្នុងគោលបំណងចងចិត្តរវាងប្រជាជនកម្ពុជា និងប្រជាជនជប៉ុន ឲ្យកាន់តែស្អិតរមួត។
No comments: