ស្នេហាពិត មិនគិតពីរូបសម្បត្តិ! សូមជូនពរអោយអ្នកទាំងពីររស់នៅជាមួយគ្នាបានសេចក្តីសុខ ជារៀងរហូត!
ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ មានការបង្ហោះរូបនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលធ្វើអោយមានការភ្ញាក់ផ្អើលនឹងចូលរួមអបអរសាទរចំពោះ គូស្នេហ៍មួយគូនេះ ដែលបានស្រឡាញ់គ្នា ដោយចិត្តនឹងចិត្ត រហូតឈានដល់ មានការជួបជុំ ជាមួយចាស់ទុំ ទាំងសងខាង ថែមទៀតផង។
ចំពោះរូបថតដែលបានបង្ហោះឡើងមានចំនួន៤សន្លឹក របស់គូស្នេហ៍មួយគូនេះកំពុងចាក់ដោតចិត្តមនុស្សគ្រប់គ្នា និងមានការ សរសើរលើកទឹកចិត្ត ព្រមទាំងពាក្យជូនពរផងដែរ ។ ម្យ៉ាងវិញទៀត ដូចដែលអ្នកបានយល់ក្នុងចិត្តរួចខ្លះមកហើយថា ស្នេហាស្មោះស្ម័គ្រនឹងគ្នា គឺមិនគិត ពីរូបសម្ផស្ស កាយសម្បទា និងទ្រព្យសម្បត្តិនោះឡើយ តួយ៉ាង ដូចជា នារីវ័យក្មេងម្នាក់នេះទោះបីដឹងថាបុរសខាងលើនេះមានកាយសម្បទាមិនពេញលិញដូចបុរសដទៃ តែដោយសារនិស្ស័យពីបុព្វេ ទើបធ្វើអោយរូបនាងបានសម្រេចចិត្ត ស្រឡាញ់ និង សុខចិត្តដើរផ្លូវ រួមរស់នៅជាមួយនឹង បុរសម្នាក់នោះ ទៅថ្ងៃអនាគត។សូមជូនពរអោយអ្នកទាំងពីររស់នៅជាមួយគ្នាបានសេចក្តីសុខ ជារៀងរហូត…
ស្នេហាពិត មិនគិតពីរូបសម្បត្តិ
ស្នេហាពិត មិនគិតពីរូបសម្បត្តិ
អត្ថបទៈ Anny
No comments: