Header Ads

Breaking News
recent

ក្រោយជួយសង្គ្រោះក្មេងៗទាំង១២នាក់ជាប់ក្នុងរូងភ្នំរួច ថៃសម្រេចដាក់បន្ថែមជំនាញមុជទឹកក្នុងរូងភ្នំចូលបញ្ជីហ្វឹកហាត់កងទ័ពជើងទឹករបស់ខ្លួន

ថៃ៖ បើទោះបីជាប្រតិបត្តិការណ៍ជួយសង្គ្រោះក្មេងៗ ដែលជាកីឡាករថៃទាំង១២នាក់ និងគ្រូបង្វឹកបាល់ទាត់ម្នាក់ចេញពីក្នុងរូងភ្នំ Tham Luang នៅប្រទេសថៃ បានបញ្ចប់ទៅដោយជោគជ័យហើយក៏ដោយ តែប្រធានបទទាក់ទងនឹងករណីមួយនេះនៅតែការចាប់អារម្មណ៍របស់សាព័ត៌មានល្បីៗមួយចំនួននៅឡើយទេ។ តួយ៉ាង បើយោងទៅតាមសារព័ត៌មាន THEPHUKETNEWS បានធ្វើការចុះផ្សាយថា ពេលនេះកងទ័ពជើងទឹករបស់ថៃបានសម្រេចដាក់បញ្ចូលជំនាញមុជទឹកនៅក្នុងរូងភ្នំចូលបញ្ជីជំនាញ ដែលកងទ័ពជើងទឹកទាំងអស់ត្រូវហ្វឹកហាត់ក្នុងកម្មវិធីហ្វឹកហាត់របស់ពួកគេ។
ការសម្រេចដាក់បន្ថែមជំនាញនេះ គឺដើម្បីឲ្យកងទ័ពជើងទឹកថៃទាំងអស់មានជំនាញច្បាស់លាស់ក្នុងការមុជក្រោមទឹក ជាពិសេសគឺទឹកដែលល្អក់ និងមានភក់ច្រើន ដើម្បីជួយសង្គ្រោះអ្នកណាម្នាក់ ឬដើម្បីគេចខ្លួននៅពេលគ្រោះអាសន្នណាមួយកើតឡើងដោយចៃដន្យ។ សូមរំលឹកឡើងវិញថា កន្លងមកកងទ័ពជើងទឹកថៃមិនបានហ្វឹកហាត់ជំនាញក្នុងការមុជទឹកឲ្យបានខ្លាំងក្លាដ៏កម្រិតកំពូលនោះទេ ហើយអ្នកមុជទឹកដំបូងគេដែលអាចរកឃើញកន្លែងកុមារថៃ និងគ្រូបង្វឹកលាក់ខ្លួនក្នុងរូងភ្នំនោះគឺជាអ្នកជំនាញមុជទឹកជនជាតិអង់គ្លេសម្នាក់៕


អត្ថបទ៖ ភក្តី
ប្រភព៖ thephuketnews

No comments:

Powered by Blogger.