Header Ads

Breaking News
recent

ពេលនេះ ទឹកជន់ឡើងមកដល់ខណ្ឌដង្កោ រាជធានីភ្នំពេញហើយ

​គិត​ត្រឹម​ថ្ងៃ​ព្រឹក​ថ្ងៃ​ទី ២០​ កក្កដា​ នេះ ​ទឹក​ជន់​ហូរ​ចេញ​ពី​ស្ទឹង​ព្រែក​ត្នោត ​កំពុង​ហក់ឡើង​មក​ដល់​ភូមិ​វាល​ថ្លាន់ សង្កាត់​គងនយ ខណ្ឌ​ដង្កោ ប៉ែកខាងត្បូងនៃរាជធានីភ្នំពេញ។



មន្ត្រីបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយម កំពុងអន្តរាគមន៍ទប់ទល់នឹងជំនន់ស្ទឹងព្រែកត្នោត នៅចំណុចសង្កាត់ព្រៃវែង ខណ្ឌដង្កោ ដើម្បីការពារកុំឱ្យទឹកជំនន់ស្ទឹងព្រែកត្នោត ហូរចូលរាជធានីភ្នំពេញ ។ ​​



តាមការសង្កេតពីក្រុមមន្ត្រីឲ្យដឹងថា ប្រភពទឹក​កំពុង​ជន់ខ្លាំងនេះ ហូរមកខេត្តកំពង់​ស្ពឺ ដែលកំពុង​លិចលង់ផ្លូវ និងផ្ទះប្រជាជន​ បច្ចុប្បន្ន​ទឹក​មិនទាន់ស្រាកស្រាន្តនៅឡើយ។
ដោយឡែកចំពោះស្ថានភាពផ្លូវជាតិលេខ៤ អជ្ញាធរខេត្តកំពង់ស្ពឺនិងខេត្តព្រះសីហនុ បានចេញសេចក្តីជូនដំណឹងដល់បងប្អូនសាធារណៈជនទាំងអស់ជ្រាបថានៅថ្ងៃនេះ(20.07.2018) អាជ្ញាធរខេត្តទាំងពីរ សូមផ្អាកការធ្វើចរាចរណ៍តាមផ្លូវជាតិលេខ៤មួយរយៈជាបណ្តោះអាសន្ន ដោយសារជំនន់ទឹកភ្លៀងបានកាត់ផ្តាច់ផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូម៉ែត្រលេខ90 ក្នុងខេត្តកំពង់ស្ពឺ និងគីឡូម៉ែត្រលេខ115 (ស្ពានស្ទឹងសំរោង) ក្នុងខេត្តព្រះសីហនុ។ ដោយលើស្ថានភាពបែបនេះ បើបងប្អូន មានបំណងអញ្ជើញទៅខេត្តព្រះសីហនុ និងខេត្តកោះកុង សូមមេត្តាប្រើប្រាស់ផ្លូវជាតិលេខ ៤១ (ផ្លូវបំបែកថ្នល់ទទឹង-កំពត) និង ផ្លូវជាតិលេខ៣វិញ៕

អត្ថបទ៖ អែននី
រូបភាព Facebook

No comments:

Powered by Blogger.