Header Ads

Breaking News
recent

លោក ប៉ាវ ផ្លយ Live វីដេអូស្វែងរកជំនួយពីសប្បុរស​ជន​ ដើម្បីជួយទារកម្នាក់ កើកមកហើយត្រូវម្តាយបោះបង់ចោលនៅពេទ្យ ព្រោះតែ ឆែបមាត់និងពិការភ្នែកទាំងសងខាង…



ភ្នំពេញ៖ កាលពីព្រឹកមិញនេះ ថ្ងៃទី១៣ខែកក្កដាឆ្នាំ២០១៨ តារាចម្រៀង Original Song លោកប៉ាវផ្លយ បានធ្វើដំណើរទៅមន្ទីរពេទ្យកុមារជាតិអារគារ A ជាមួយក្រុមការងារ និងបានធ្វើ LIVE វីដេអូបន្តផ្ទាល់ ពីការអាណិតអាសូររបស់លោក ដើម្បីស្វះស្វែងរកជំនួយពីសប្បុរស​ជន​ ដើម្បីជួយឧបត្ថម្ភសម្រាប់ទារកម្នាក់ ដែលម្តាយបានបោះបង់ចោលនៅពេទ្យកុមារជាតិ ព្រោះកើតមក មានកាយសម្បទាមិនពេញលេញ “ឆែបមាត់, ពិការភ្នែក” ទាំងសងខាង ហើយឥលូវនេះគូថរលាកខ្លាំងរហូតដល់ឡើងទៅជាដំបៅ និងស្រែកយំរហូត។ ពេលនេះទាករកត្រូវបានក្រុមគ្រូពេទ្យ និងឪពុកម្តាយអ្នកជំងឺមួយចំនួនដែលកំពុងសម្រាកនៅមន្ទីរពេទ្យនោះដែរ ជួយមើល ថែទាំមួយរយះ។ សូមបងប្អូន ជួយស៊ែផង ក្រែងមានសប្បុរសជន រឺអង្គការណាជួយ ព្រោះពេទ្យរវល់ណាស់ ក្រែងគាត់មិនមានពេលបានមើលឌិតដល់ (មិនមែនបន្ទោសពេទ្យទេ) ខ្វះខាតខោអាវ ខោទឹកនោម ម្សៅ ក្រដាស់សើម.. គាត់នៅមន្ទីរពេទ្យកុមារជាតិអារគារ A អរគុណដល់មន្ទីរពេទ្យកុមារជាតិ និង អាណាព្យាបាលអ្នកជំងឺមួយចំនួនដែលបានជួយមើល!! ដើម្បីទាក់ទងចង់ជួយកឧបត្ថម្ភសម្រាប់ទារកជាថវិកា

សូមទាក់ទងតាមលេខនេះ Tel: 016 803 150 / 016 260 696



 សកម្មភាពនៅក្នុងមន្ទីរពេទ្យ
 សកម្មភាពនៅក្នុងមន្ទីរពេទ្យ
សកម្មភាពនៅក្នុងមន្ទីរពេទ្យ
 សកម្មភាពនៅក្នុងមន្ទីរពេទ្យ
 សកម្មភាពនៅក្នុងមន្ទីរពេទ្យ
 សកម្មភាពនៅក្នុងមន្ទីរពេទ្យ
សកម្មភាពនៅក្នុងមន្ទីរពេទ្យ
 សកម្មភាពនៅក្នុងមន្ទីរពេទ្យ
សកម្មភាពនៅក្នុងមន្ទីរពេទ្យ

សូមទស្សនាវីដេអូៈ



អត្ថបទៈ Anny

No comments:

Powered by Blogger.